នៅថ្ងៃអាទិត្យទី៩ ខែកក្កដា ឆ្នាំ២០១៧ សហព័ន្ធខ្មែរអូស្រ្តាលីសាជីវកម្មបានរៀបចំពិធីបុណ្យរំលឹកខួបមួយឆ្នាំនៃមរណៈភាពបណ្ឌិត កែម ឡី ដែលពិធីនេះបានប្រព្រឹត្តដ៏ឧឡារឹក និងមានប្រជាជនខ្មែរអូស្ត្រាលីជាច្រើនមកចូលរួមនៅវត្តពុទ្ធរង្សី រដ្ឋវិចថូរៀ។
ក្រុមការងាររបស់វិទ្យុអេស ប៊ី អេស ដែលមាន លោក ខឹម សារឹម បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក សុន ឆ័យ តំណាងរាស្ត្របក្សសង្គ្រោះជាតិ និងប្រជាជនជាច្រើន មកចូលរួមពិធីបុណ្យខួបមួយឆ្នាំនៃមរណៈភាពបណ្ឌិតកែម ឡីនេះ ។សូមស្តាប់កិច្ចសម្ភាសន៍ លំអិតដូចតទៅ។
Share
