ការលាលែងពីតំណែងរបស់លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលហៅកាត់ថា CNRP បានបង្ករឲ្យការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងសកលលោក។
សូម្បីតែ លោក អ៊ីន ហេមារា ប្រធានគណបក្សសង្រ្គោះជាតិប្រចាំនៅក្រុងម៉ែលប៊ិន ក៏បានបង្ហាញពីការភ្ញាក់ផ្អើលនឹកស្មានមិនដល់ដូចគ្នាផងដែរ។
ហើយនេះជាបទសម្ភាសន៍រវាងSBS ខ្មែរជាមួយលោក អ៊ីន ហេមារា និងលោក ម៉ែនវណ្ណា អមជាមួយនឹងមតិយល់ឃើញរបស់លោកជាយូហ៊ន និងលោក ហុងលីម ជុំវិញការលាលែងចេញពីតំណែងរបស់លោកសម រង្ស៊ី។
Share





