លោកស្រី មូរ សុខហួរ ថ្នាក់ដឹកនាំមួយរូបនៅក្នុងគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាកាខ្មែរសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយក្រោយមកលោកស្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ក៏ត្រូវបានចោទប្រកាន់ពីបទ«ក្បត់ជាតិ» និង«រួមគំនិតក្បត់» ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា៕ បច្ចុប្បន្ន លោកស្រីកំពុងតែមានវត្តមាននៅក្នុងប្រទេសអូស្រ្តាលី ដើម្បីជួបជាមួយប្រជាជនខ្មែរនៅក្រៅប្រទេស និងអ្នកមុខអ្នកការមួយចំនួន។
នៅក្នុងបទសម្ភាសន៍ជាមួយ SBSខ្មែរ លោកស្រី មូ សុខហួរ បានបង្ហាញពីឆន្ទៈក្នុងការសម្រុះសម្រួលជាមួយនឹងរដ្ឋាភិបាលខ្មែរ ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីអ្វីដែលលោកស្រីហៅថាជាការអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ជាជាងយុទ្ធសាស្រ្តកៀងកូរពលរដ្ឋខ្មែរនៅក្រៅប្រទេស ឱ្យធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តីកម្ពុជា រាល់ពេលមានដំណើរទស្សនកិច្ចជាផ្លូវការនៅបរទេស។
សូមស្តាប់បទសម្ភាសន៍រវាងSBSខ្មែរ និងលោកស្រីមូរ សុខហួរ ដូចតទៅ។





