គណបក្សសង្គ្រោះជាតិព្រមានធ្វើមហាបាតុកម្ម បន្ទាប់ពីតុលាការផ្តន្ទាទោសលោក កឹម សុខា

Police infront of Phnom Penh Court

Police infront of Phnom Penh Court Source: Meng Phalla

ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោកកឹមសុខា ដាក់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល ពីបទ "បដិសេធក្នុងការចូលខ្លួន" គណបក្សសង្គ្រោះជាតិ តាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ព្រមានថានឹងធ្វើមហាបាតុកម្មមួយ។


ការ​ផ្តន្ទា​ទោស​នេះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា មិន​អាច​​ទទួល​យក​បាន​ជា​ដាច់​ខាត​ ព្រោះ​តាម​គណបក្ស​ប្រឆាំង ការ​សម្រេច​របស់​តុលាការ គឺជា​សាល​ក្រម​ដែល​ស្ថិត​នៅ​ក្រោម​សំពាធ​នយោបាយ​នៃ​គណបក្ស​កាន់​អំណាច​។​

យ៉ាង​ណាក៏​ដោយ លោក ផៃ​ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ច្រាន​ចោល​ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​បាន​ចាត់​ទុក​ការ​កាត់​ទោស​លោក​កឹម​សុខា ជា​ការ​អនុវត្ត​នីតិ​វិធី​តុលាការ ដែលជា​រឿង​ត្រឹម​ត្រូវ មិន​មែន​ជា​រឿង​នយោបាយ​ឡើយ​។

សូម​ចុច​ស្តាប់​សំឡេង ដើម្បី​ស្តាប់​របាយការណ៍​ទាំង​​ស្រុង៕

 


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service