លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា នៅខែមីនាខាងមុខនេះ អាចមានរោងចក្រកាត់ដេរជិត ២០០ ប្រឈមនឹងកង្វះវត្ថុធាតុដើមពីប្រទេសចិន ហើយអាចបិទទ្វារ នាំឲ្យប៉ះពាល់ដល់បងប្អូនកម្មករនិយោជិតប្រហែលជា ១៦ម៉ឺននាក់។ ក៏ប៉ុន្តែនៅពេលនេះ កម្ពុជាកំពុងទំនាក់ទំនងគ្រប់មធ្យោបាយដើម្បីអោយប្រទេសចិនផ្តល់អាទិភាព ផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រកាត់ដេរនៅប្រទេសកម្ពុជា។
Share





