SKIP TO MAIN CONTENT

អ្នកលក់ទេយ្យវត្ថុ តាមវត្តអារាមនៅកម្ពុជា ត្អូញត្អែរពីការលក់ដូរថយចុះនៅរដូវភ្ជុំឆ្នាំនេះ

PchumBen.jpg
Credit: Phou Sou Photograph

ក្រុមអ្នកលក់ផ្កាឈូក និងសាដក សម្រាប់ប្រគេនព្រះសង្ឃ នៅវត្តទួលសង្កែ ក្នុងរាជធានីភ្នំពេញ បានត្អូញត្អែរ ពីការលក់ធ្លាក់ចុះ នៅថ្ងៃកាន់បិណ្ឌ ពេលនេះ។ បើធៀបនឹងឆ្នាំមុន ក្រុមអ្នកលក់ លើកឡើងថា ពេលកាន់បិណ្ឌ ពេលនេះ មានប្រជាពុទ្ធបរិស័ទ ទៅវត្ត ច្រើន ដូចរាល់ឆ្នាំ តែមិនសូវមានអ្នកទិញនោះទេ។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

ក្រុមអ្នកលក់ផ្កាឈូក និងសាដក សម្រាប់ប្រគេនព្រះសង្ឃ នៅវត្តទួលសង្កែ ក្នុងរាជធានីភ្នំពេញ បានត្អូញត្អែរ ពីការលក់ធ្លាក់ចុះ នៅថ្ងៃកាន់បិណ្ឌ ពេលនេះ។ បើធៀបនឹងឆ្នាំមុន ក្រុមអ្នកលក់ លើកឡើងថា ពេលកាន់បិណ្ឌ ពេលនេះ មានប្រជាពុទ្ធបរិស័ទ ទៅវត្ត ច្រើន ដូចរាល់ឆ្នាំ តែមិនសូវមានអ្នកទិញនោះទេ។


អ្នកលក់ផ្កាឈូក និងគ្រឿងសាដក បន្តថា ពុទ្ធបរិស័ទ ឆ្នាំនេះ ហាក់មិនសូវហ៊ានចំណាយលុយច្រើនទេ ខណៈដែលទំនិញនារដូវបុណ្យទានបែបនេះ តែងតែឡើងថ្លៃ។

( សំឡេង )

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលឆ្នាំនេះ ចាប់ផ្ដើម ពីថ្ងៃ១ រោច ដល់ថ្ងៃ ១៥រោចខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃ១៤ ខែតុលា។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការីជន មាតាបិតា និងញាត្តិការទាំង ៧សន្តាន ដែលបានចែកឋាន៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now