ពលរដ្ឋក្នុងសហគមន៍ខ្មែរនឹងចាក់វ៉ាក់សាំងនៅពេលដល់វេនរបស់គេ

Source: SBS News/Nick Mooney
រដ្ឋាភិបាលអូស្ត្រាលីបានរៀបចំគម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនតាមលំដាប់លំដោយដោយចាប់ផ្តើមពីក្រុមដែលមានហានិភ័យខ្ពស់ បន្ទាប់មកពលរដ្ឋមានអាយុលើសពី៧០ ឆ្នាំ ហើយសប្តាហ៍នេះ មណ្ឌលចាក់វ៉ាក់សាំងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានវ័យលើសពី ៥០ឆ្នាំ។ ខ្ញុំបានសាកសួរពលរដ្ឋមួយចំនួនដែលបានមកចូលរួមពិធីបុណ្យផ្កានៅវត្តពុទ្ធរង្ស៊ីកាលពីចុងសប្តាហ៍កន្លងទៅនេះទាក់ទងនឹងការចាក់វ៉ាក់សាំងនេះ ដោយពលរដ្ឋសុទ្ធតែសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងពេលដល់វេនពួកគាត់។ ជាមួយគ្នានេះដែរពលរដ្ឋមួយចំនួនក៏បានបង្ហាញនូវការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ តទៅនេះសូមស្តាប់មតិរបស់ពលរដ្ឋតាមការសាកសួររបស់ខ្ញុំបាទដូចទៅ ៖
Share