គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំជាមួយនឹងវត្តមានរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំង

National Assembly

National Assembly Source: SBS Khmer

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដឹកនាំដោយលោកហេងសំរិន ប្រធានរដ្ឋសភា នឹងធ្វើឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់មួយចំនួន។


លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នក​នាំពាក្យ​រដ្ឋសភា បាន​លើក​ឡើង​ថា សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ប្រជុំ​ពិភាក្សា នា​ព្រឹក​ថ្ងៃទី​២៦​តុលា​នេះ​រួម​មាន៖ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​​បរិស្ថាន និង​ការ​ប្រែ​ប្រួល​ធាតុ​អាកាស សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧ ច្បាប់​ទូទាត់​ថវិកា សេចក្តីសម្រេច​ពី​ការ​ដាក់​ពិន័យ​លើ​អ្នក​តំណាង​រាស្ត្រ និង​សេចក្តី​ស្នើ​ច្បាប់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ពាក់​ព័ន្ធ​តុលាការ​។ ​

លោក ឡេង ប៉េងឡុង ក៏បានបន្ថែមថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ប្រធាន​គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​ចំនួន ៥​រូប និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ចូល​រួម​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​២៦​តុលានេះ។

(សំឡេងលោក ឡេង ប៉េងឡុង)​

សូម​រម្លឹកថា ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា​ចាប់តាំង​ពី​មាន​ប្តឹង​​តាម​ចាប់​ខ្លួន​​លោក​កឹមសុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃ​ទី២៦ ខែឧសភា​ ឆ្នាំ២០១៦​។ ប៉ុន្តែ​កាលពី​មុន​បុណ្យ​ភ្ជុំបិណ្ឌ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​វិល​ចូល​បំពេញ​ការងារ​ឡើង​វិញ។ តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូល​ប្រជុំ​រដ្ឋ​សភា​ពេញ​អង្គ នៅ​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០១៦ បន្ទាប់​ពី​រដ្ឋ​សភា​ឈប់​សម្រាក ៣​ខែ​រួច​មក។ កាលណោះ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សំអាង​ថា​ មាន​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​របស់​ខ្លួន៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service