មេដឹកនាំបក្សប្រឆាំងបន្ទោសបក្សលេប័រចំពោះមហន្តរាយហិរញ្ញវត្ថុនៅក្នុងប្រទេសអូស្រ្តាលី

Leader of the Opposition Peter Dutton delivers his Budget Reply Speech. Source: AAP / MICK TSIKAS/AAPIMAGE
មេដឹកនាំគណបក្សប្រឆាំងសហព័ន្ធបានប្រើសុន្ទរកថាឆ្លើយតបថវិកាដំបូងរបស់លោកដើម្បីដាក់បញ្ហាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី ជាបន្ទុករបស់រដ្ឋាភិបាលសហព័ន្ធ។ លោក Peter Dutton និយាយថា កញ្ចប់ថវិកាដំបូងរបស់រដ្ឋាភិបាលបក្សលេប័រ គឺជា "ការបាត់បង់ឱកាស " ក្នុងការជួយប្រជាជនអូស្ត្រាលីដែលកំពុងជួបការលំបាកជាមួយនឹងថ្លៃចំណាយនៃការរស់នៅខ្ពស់។ លោក Dutton ក៏បានចោទប្រកាន់រដ្ឋាភិបាលពីការដើរចេញពីការសន្យាដ៏សំខាន់មួយនៅពេលបោះឆ្នោត ស្តីពីវិក្កយបត្រថាមពល ហើយបានជំរុញឱ្យមានការពិភាក្សាអំពីបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីជួយសម្រាលវិបត្តិថាមពលនេះ។
Share



