ស្វែងយល់អំពីថ្នាំវ៉ាក់សាំងបង្ការកូវីដទាំងពីរប្រភេទនៅក្នុងប្រទេសអូស្រ្តាលី

Dr. Sopham Sam, GP in Springvale, Victoria Source: Dr. Sam Sopha
រដ្ឋបាលទំនិញព្យាបាលរបស់អូស្រ្តាលីTGAបានអនុម័តនូវថ្នាំវ៉ាក់សាំងបង្ការកូវីដ-19ចំនួន២ ដែលដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស នោះគឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង AstraZeneca។ ថ្មីៗចុងក្រោយនេះ អាជ្ញាធរនៅតាមបណ្តារដ្ឋនានា ជាពិសេសរដ្ឋញូសៅវែលនិងរដ្ឋវិចថូរៀកំពុងតែជំរុញឲ្យប្រជាជនដែលមានអាយុលើសពី១៨ឆ្នាំ ទៅចាក់វ៉ាក់សាំង ជាមួយនឹងថ្មាំណាមួយក៏បានដែលរដ្ឋាភិបាលផ្តល់ជូន ខណៈដែលក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការរោគ ATAGIផ្តល់អនុសាសន៍ឲ្យប្រជាជនអាយុក្រោម៦០ឆ្នាំអាចទៅចាក់វ៉ាក់សាំងរបស់ AstraZeneca បាន។ ខាងក្រោមនេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិតសំ សុផា វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅនៅតំបន់ Springvale ដែលពន្យល់អំពីប្រសិទ្ធិភាព ផលប៉ះពាល់ និងប្រការគួរចៀសវាងសម្រាប់វ៉ាក់សាំងទាំងពីប្រភេទនេះ។
Share