ក្រសួងការបរទេសកម្ពុជា បានប្រកាសថា ក្រោយពីជួបពិភាក្សាការងារ នៅរសៀលថ្ងៃទី១៤ ខែធ្នូ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ រួមមានៈ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអនុស្សារណៈ នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា។មុននឹងចាកចេញពីកម្ពុជា នៅយប់ថ្ងៃទី១៤ធ្នូ លោកប្រធានាធិបតីហ្វីលីពីន នឹងចូលព្រះបរមរាជវាំងម្តងទៀត ដោយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី រៀបចំពិធីលៀងសាយភោជ ជូនលោកប្រធានាធិបតី។ ក្នុងពិធីនោះ ព្រះករុណាព្រះមហាក្សត្រ នឹងឡើងថ្លែងសុន្ទរកថាស្វាគមន៍ មុននឹងលោកប្រធានាធិបតី ឆ្លើយតប។
នៅម៉ោង ៩ យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោកប្រធានាធិបតីហ្វីលីពីន និងគណៈប្រតិភូ នឹងជិះយន្តហោះ ចាកចេញពីភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរីជាបន្តទៀត៕



