អាជ្ញាធររាជធានីភ្នំពេញ បានកំណត់តំបន់នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង សម្រាប់អនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងជំហ៊ានទី៥។
អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ថា ការយកតំបន់ជុំវិញព្រលានយន្តហោះពោធិ៍ចិនតុង សម្រាប់រៀបចំប្រព័ន្ធការពារទឹកជំនន់នេះ ដោយសារតំបន់នេះ កន្លងមក បានទទួលរងនូវការគំរាមកំហែងពីការជន់លិច ដោយជំនន់ទឹកភ្លៀង។
Share





