SKIP TO MAIN CONTENT

អាជ្ញាធរ​​ភ្នំពេញបញ្ចេញ​​ឡានក្រុង​៦០​គ្រឿង ដឹក​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ពី​ ភ្នំពេញ ទៅស្រុកកំណើត

Free buses from Phnom Penh to provinces during Khmer New Year
Free buses from Phnom Penh to provinces during Khmer New Year Source: Facebook/Project Jonah New Zealand

កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈ ចំនួន ៦០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីភ្នំពេញ ទៅស្រុកកំណើត នៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។


Published

By Meng Phalla

Source: SBS



Skip to podcast episode content

កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈ ចំនួន ៦០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីភ្នំពេញ ទៅស្រុកកំណើត នៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។


នៅពេល​ចេញដំណើរ​នៅថ្ងៃ​ដំបូង ព្រឹកថ្ងៃ​ទី១២​មេសា​នេះ  មាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ នាំគ្នា​ជិះ​រថយន្ត​ក្រុង ឆ្ពោះទៅ​ស្រុកកំណើត​ដោយ​ក្តី​រីករាយ និងសាទរ​ចំពោះ​ការផ្តល់​រថយន្ត​ជិះ​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ទី១២ ដល់ថ្ងៃ​ទី១៨ ខែមេសា​។

( សំឡេង​ប្រជាពលរដ្ឋ )

​ឡានក្រុង​ជិះដោយឥតគិតថ្លៃទាំងនោះ បានចេញ​ដំណើរពីភ្នំពេញ​ នៅ​ម៉ោង ៥ ព្រឹក ថ្ងៃទី​១២ ខែមេសា​​ ដោយរត់​លើផ្លូវ ៥​ខ្សែ ចេញពីភ្នំពេញ ទៅកាន់​ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ កំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយ​មានជ័យ ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​។​

​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ​ការរៀបចំឡានក្រុង ដើម្បី​ដឹក​ជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា កាលពីព្រឹកថ្ងៃទី១២មេសា ​​បានថ្លែងយ៉ាងដូច្នេះថា៖

( សំឡេង​លោក ឃួង ស្រេង )

​សូម​រម្លឹកថា ក្រៅពី​រថយន្តក្រុង​រប​ស់​សាលា​រាជធានី​ភ្នំពេញ គឺ​ប្រជាពលរដ្ឋ ពិសេស​អ្នករស់នៅ​ភ្នំពេញ ក៏​អាច​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​ពី​ភ្នំពេញ ទៅកាន់​ស្រុកកំណើត​តាម​បណ្តា​ខេត្ត​នានា តាមរយៈ​រថយន្តក្រុង​របស់​ក្រុមហ៊ុនស្រា​បៀរ Ganzberg ផងដែរ​។

ដោយឡែក ឡានក្រុង​ ដឹកអ្នកដំណើរ​ ដែលជាក្រុមហ៊ុនឯកជន បានឡើងថ្លៃ​ នៅមុនថ្ងៃចូលឆ្នាំ នាពេល​នេះ​។ ឡានក្រុងទាំងនោះ មិនត្រឹមឡើងថ្លៃ ១ ភាគ ៣ នៃ​តម្លៃសំបុត្រធម្មតាទេ តែថែមទាំង​រកសំបុត្រ​ទិញ​ជិះមិនបានទៀតផង។ អ្នកដំណើរ​ ដែលកំពុងរង់ចាំជិះឡានក្រុង នៅក្រុមហ៊ុន​ឯកជន​ដឹកអ្នកដំណើរ​មួយ ក្នុង​រាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះ៖

( សំឡេង​ )

ការឡើងថ្លៃសំបុត្រឡានក្រុង នៅពេលមានបុណ្យទានដូច្នេះ ជារឿងធម្មតាទៅហើយ សម្រាប់​ប្រទេស​កម្ពុជា​។ ពោលគឺ​អ្នករត់ឡានឈ្នួល និងក្រុមហ៊ុនឯកជនដឹកជញ្ជូនអ្នកដំណើរភាគច្រើន បានឡើងថ្លៃ ស្រេចតែចិត្ត ដោយសំអាងថា មកពីប្រេងសាំងថ្លៃ ហើយថា ពេលបុណ្យដូច្នេះ ថ្លៃចំណតរថយន្តក៏ឡើង ឬក៏ថា ពេលទៅភ្នំពេញ មានមនុស្សច្រើន តែពេលវិលត្រឡប់មកវិញ មិនមានអ្នកជិះ ជាដើម៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now