Source: Facebookកាលពីថ្ងៃទី២១ ខែកញ្ញា តុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈចៅក្រមស៊ើបសួរ លោក ញឹម ពិសាល បានចេញដីកាសម្រេចឈប់ឲ្យចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍសង្គម នៅកម្ពុជា។ ដីកាសម្រេចរបស់តុលាការដូច្នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុក អំពាវនាវឲ្យស្ថាប័នតុលាការកម្ពុជា ពិនិត្យពិចារណា ក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី ដែលកាលពីខែកក្កដា បានវិភាគអំពីសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងករណីលោក សម រង្ស៊ី ផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ។
កាលពីថ្ងៃទី២១ ខែកញ្ញា តុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈចៅក្រមស៊ើបសួរ លោក ញឹម ពិសាល បានចេញដីកាសម្រេចឈប់ឲ្យចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍសង្គម នៅកម្ពុជា។ ដីកាសម្រេចរបស់តុលាការដូច្នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុក អំពាវនាវឲ្យស្ថាប័នតុលាការកម្ពុជា ពិនិត្យពិចារណា ក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី ដែលកាលពីខែកក្កដា បានវិភាគអំពីសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងករណីលោក សម រង្ស៊ី ផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ។