លោក សៀង សុខ ព្រះរាជអាជ្ញារង ដែលជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ឧសភា ឆ្នាំ២០១៧ បានចេញដីកាបង្គាប់ឲ្យកម្លាំងមានសមត្ថកិច្ច នាំខ្លួនលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ។
ដីការបស់តុលាការនេះ បានធ្វើឡើង បន្ទាប់ពីលោក ជុន ច័ន្ទបុត្រ មិនបានចូលបំភ្លឺតុលាការ តាមដីកាហៅ នាព្រឹកថ្ងៃទី២ឧសភានេះទេ ដោយនៅពេលនេះ លោក ជុន ច័ន្ទបុត្រ បានទៅដល់អាមេរិកហើយ ក្រោយពីលោកចាកចេញពីកម្ពុជា កាលពីថ្ងៃទី២៨មេសា។
លោក ម៉េង ផល្លា រាយការណ៍លំអិត។
Share
