តុលាការសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿង «៩វិច្ឆិកា» ដែលមានជនជាប់ចោទជាង ១០០នាក់

Source: Meng Phalla
កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាម្សិលមិញ ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ជំនុំជម្រះលើសំណុំរឿង «៩វិច្ឆិកា» ពាក់ព័ន្ធនឹងក្រុមអ្នកគាំទ្រលោក សមរង្ស៊ី ដែលបានប្រកាសពីគម្រោងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ គម្រោងការនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
Share