ប៉ុន្មានថ្ងៃមុនថ្ងៃបុណ្យភ្ជុំបិណ្ឌចូលមកដល់នាថ្ងៃទី១តុលា នៅរាជធានីភ្នំពេញ ហាក់ដូចជាស្ងាត់ជាងថ្ងៃធម្មតា។ តាមផ្លូវតូចនិងផ្លូវធំ ចរាចរណ៍ឡានម៉ូតូ មិនមមាញឹកទៀតទេ។ រោងចក្រកាត់ដេរ ផ្ទះលក់ដូរ ហាងទំនិញ ក្រុមហ៊ុន សាលារៀនឯកជន និងធនាគារ ជាដើម បានបិទទ្វារចាក់សោរ ឈប់សម្រាក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពេលនេះ។
សូមបញ្ជាក់ថា កម្មកររោងចក្រកាត់ដេរ និងបុគ្គលិកក្រុមហ៊ុន រួមទាំងមន្ត្រីរាជការ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៣ ខែតុលា។
Share




