Source: Meng Phallaក្រសួងបរិស្ថាន បានសហការជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សី កំពុងអនុវត្តនូវគម្រោងប្លាស្ទិកដូរយកអង្ករ ជាមួយប្រជាពលរដ្ឋ តាមសហគមន៍នៅតំបន់បឹងទន្លេសាប។ គម្រោងនេះ ដើម្បីទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក ក៏ដូចជាការបោះចោលថង់ប្លាស្ទិកពាសវាលពាសកាល។ គម្រោង ដែលកំពុងអនុវត្ត ក្នុងសហគមន៍មេជ្រៃ និងនៅឃុំកំពង់ភ្លុក កំពង់ឃ្លាំង និងសហគមន៍ចុងភ្នាស ក្នុងតំបន់បឹងទន្លេសាប នៅខេត្តសៀមរាប គឺប្រជាពលរដ្ឋ ដែលរើសសំណល់ប្លាស្ទិក បាន ៥គីឡូក្រាម ពួកគាត់ អាចដូរយកអង្ករបាន ១០គីឡូក្រាម។
ក្រសួងបរិស្ថាន បានសហការជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សី កំពុងអនុវត្តនូវគម្រោងប្លាស្ទិកដូរយកអង្ករ ជាមួយប្រជាពលរដ្ឋ តាមសហគមន៍នៅតំបន់បឹងទន្លេសាប។ គម្រោងនេះ ដើម្បីទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក ក៏ដូចជាការបោះចោលថង់ប្លាស្ទិកពាសវាលពាសកាល។ គម្រោង ដែលកំពុងអនុវត្ត ក្នុងសហគមន៍មេជ្រៃ និងនៅឃុំកំពង់ភ្លុក កំពង់ឃ្លាំង និងសហគមន៍ចុងភ្នាស ក្នុងតំបន់បឹងទន្លេសាប នៅខេត្តសៀមរាប គឺប្រជាពលរដ្ឋ ដែលរើសសំណល់ប្លាស្ទិក បាន ៥គីឡូក្រាម ពួកគាត់ អាចដូរយកអង្ករបាន ១០គីឡូក្រាម។