លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល​មិនបង្កើតពន្ធថ្មី និង​មិនដំឡើង​អត្រាពន្ធបន្ថែមទេ

Cambodia PM Hun Manet.jpg

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ លោកនឹងជួបជាមួយវិស័យឯកជន ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន ជាពិសេសការពិភាក្សា និងដោះស្រាយលើបញ្ហាពន្ធដារ។


លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ មិនមានពន្ធថ្មី ដាក់ឲ្យប្រជាពលរដ្ឋទេ មិនមានការបង្កើតពន្ធថ្មីនោះទេ ហើយអ្នកខ្លះ លើកយកពន្ធ ដែលគេមានតាំងពីឆ្នាំ១៩៨២ យកមកថា ជាពន្ធថ្មី មកបំភ័យប្រជាពលរដ្ឋ។

លោក​​បាន​​បន្ដ​​ថា ទន្ទឹម​នឹង​ការ​មិន​បង្កើត​ពន្ធ​ថ្មី រាជរដ្ឋាភិបាល នៅ​តែ​បន្ត​មិន​យកពន្ធ​លើ​ដីស្រែ​កសិកម្ម​លក្ខណៈ​គ្រួសារ សម្ភារៈ​កសិកម្ម កសិផល​កសិកម្ម អចលនទ្រព្យ​តម្លៃ​ថោក​ជាង ២៥,០០០​ដុល្លារ​។ ចំពោះ ពន្ធ​ការ​ផ្ទេរ​ទ្រព្យ​ពី​ឪពុក​ម្ដាយ​ទៅ​កូន​, ពន្ធ​ផ្លូវ​ចំពោះ​ម៉ូតូ ក៏​បន្ត​មិន​យកពន្ធ​ដែរ​។ សម្ដេច បញ្ជាក់​ទៀត​ថា «​ទី​ពីរ ពន្ធ ដែល​មាន​ស្រាប់ គឺ​មិន​ដំឡើង​អត្រាពន្ធ​ទេ​» ។

លើសពីនេះ លោកនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលុបបំបាត់ ការយកភាស៊ី ការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី គឺមិនត្រូវយកពន្ធទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបន្តថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមើលលើករណីនេះ មិនត្រូវយកពន្ធលើប្រជាពលរដ្ឋឡើយ។

អត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខាងលើនេះ បន្ទាប់ពីមានការរជើបរំជួល នៅពេលមានការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធដារ ពាក់ព័ន្ធនឹងការយកពន្ធ ២០% លើប្រាក់ចំណេញលក់ដី លក់ផ្ទះ។ ប៉ុន្តែខាងពន្ធដារ បានធ្វើការបំភ្លឺរួចហើយ ករណីនេះ ថាជាពន្ធចាស់ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង តាំងពីឆ្នាំ២០២០។

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពន្ធលើប្រាក់ចំណេញលក់ដី លក់ផ្ទះ ២០% នេះ រាជរដ្ឋាភិបាល មិនទាន់កំណត់ពេល ដែលត្រូវអនុវត្តនៅពេលណានៅឡើយទេ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបទៅអ្នកវិភាគ ដែលបានប្រៀបប្រដូចលោក ទៅនឹងនាយករដ្ឋមន្ត្រីថៃ អំឡុងពេលបំពេញបេសកកម្ម នៅអាមេរិក។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដ្បិតតែលោក មិនបានជួបមហាសេដ្ឋីអាមេរិក អ៊ីឡុនម៉ាស់ (E lon Musk) ដូចនាយករដ្ឋមន្ត្រីថៃ ប៉ុន្តែលោកបានជួបធុរកិច្ចរបស់អាមេរិក ចំនួន ៥៨ក្រុមហ៊ុន ហើយលោកថា នាពេលខាងមុខ នឹងមានក្រុមហ៊ុនអាមេរិកជាច្រើន មកសិក្សាពីការវិនិយោគនៅកម្ពុជា។ លោកបានចាត់ទុកការប្រៀបធៀបនេះ ជារឿងមិនត្រឹមត្រូវ ដោយសារ លោកថា ប្រទេសនិមួយៗ មានគោលនយោបាយផ្សេងគ្នា៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល​មិនបង្កើតពន្ធថ្មី និង​មិនដំឡើង​អត្រាពន្ធបន្ថែមទេ | SBS Khmer