លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមកដល់ទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិកហើយនៅថ្ងៃនេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ខណៈដែល លោកសមរង្ស៊ី បានប្រកាសតាមបណ្ដាញសង្គម Twitter កាលពីម្សិលមិញថា លោកមិនបានទៅចូលរួម ដឹកនាំមហាបាតុកម្ម នៅទីក្រុងញូវយ៉កនោះឡើយ ដោយលោករវល់នឹងកិច្ចការផ្សេង។
តាមកម្មវិធី ដែលបានគ្រោងទុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឡើងថ្លែងការណ៍ ក្នុងមហាជនសន្និបាតអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ព្រមទាំងជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រី ព្រមទាំងតំណាងក្រុមហ៊ុនអាមេរិកមួយចំនួន។
ក្រៅពីនោះ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ តាមកម្មវិធី ដែលបានគ្រោងទុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបជាមួយពលរដ្ឋខ្មែរ រស់នៅអាមេរិក និងកាណាដា ដោយជួប ២លើក នៅពេលរសៀលម្តង និងនៅពេលព្រលប់ៗម្តងទៀត។





