លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រុស លោកហ៊ុន ម៉ាណែតកាលពីព្រឹកថ្ងៃទី៣ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ហ៊ុន ម៉ាណែត នឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នៅថ្ងៃចន្ទ ទី៧ ខែសីហា។ ចំណែកសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវបង្កើតឡើង នៅថ្ងៃទី២២ ខែសីហាខាងមុខ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា រូបលោក និងមន្ត្រីមានឥទ្ធិពលចាស់ៗដទៃទៀត ក្នុងជួរគណបក្សប្រជាជនកម្ពុជា នឹងមិនលូកលាន់ ក្នុងការធ្វើការសេចក្តីសម្រេចចិត្តណាមួយរបស់រាជរដ្ឋាភិបាលថ្មី នាពេលខាងមុខនោះឡើយ។
កាលពីព្រឹកថ្ងៃទី៣ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ហ៊ុន ម៉ាណែត នឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នៅថ្ងៃចន្ទ ទី៧ ខែសីហា។ ចំណែកសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវបង្កើតឡើង នៅថ្ងៃទី២២ ខែសីហាខាងមុខ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា រូបលោក និងមន្ត្រីមានឥទ្ធិពលចាស់ៗដទៃទៀត ក្នុងជួរគណបក្សប្រជាជនកម្ពុជា នឹងមិនលូកលាន់ ក្នុងការធ្វើការសេចក្តីសម្រេចចិត្តណាមួយរបស់រាជរដ្ឋាភិបាលថ្មី នាពេលខាងមុខនោះឡើយ។