ប៉ូលិសបានបកស្រាយការពារខ្លួនចំពោះការដែលថាប៉ូលិសចំណាយពេលវេលាយូរក្នុងការជម្លៀសជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលត្រូវហោះត្រឡប់មកកាន់ទីក្រុងម៉ែលប៊ិនវិញកាលពីរំលងអាធ្រាត្រយប់ថ្ងៃពុធឆ្លងចូលព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការគម្រាមកំហែងបន្ទុះគ្រាប់បែកមួយ។
ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីយន្តហោះនេះបានហោះហើរចេញដំណើរពីទីក្រុងម៉ែលប៊ិនឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពួរមិនដល់៣០នាទីផង។
ប៉ូលិសបានបញ្ជាក់ថាសកម្មភាពរបស់បុរសជនជាតិស្រីលង្ការវ័យ២៥ឆ្នាំរូបនេះទំនងជាមិនមានពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ហើយឧបករណ៍ដែលគម្រាមនោះក៏មិនមែនជាឧបករណ៍បង្កគ្រោះថ្នាក់អ្វីដែរ។
