Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ប៉ូលិសព្រមានពីផែនការ​បោកប្រាស់ (Scam) ដែល​​ផ្តោត​គោលដៅ​​​លើ​​សហគមន៍​​​ចិន​

Warning on phone scam in Chinese community

Warning on phone scam in Chinese community Source: AAP

ប៉ូលិសរដ្ឋញូសៅវែលបានចេញនូវសេចក្តីព្រមានមួយស្តីពីគម្រោងការបោកបញ្ឆោតឬក៏ scam តាមទូរសព្ទលក្ខណៈអន្តរជាតិផ្តោតគោលដៅលើជនបរទេសជនជាតិចិនរាប់ពាន់នាក់។


Published

Updated

By Sopharany Hay, Amelia Dunn

Source: SBS




Share this with family and friends


ប៉ូលិសរដ្ឋញូសៅវែលបានចេញនូវសេចក្តីព្រមានមួយស្តីពីគម្រោងការបោកបញ្ឆោតឬក៏ scam តាមទូរសព្ទលក្ខណៈអន្តរជាតិផ្តោតគោលដៅលើជនបរទេសជនជាតិចិនរាប់ពាន់នាក់។


ជនរងគ្រោះ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​ទទួលទូរសព្ទ​ពី​អ្នក​ដែល​និយាយភាសា​ចិន​កុកងឺ ទាមទារ​ឲ្យ​ជន​រងគ្រោះ​បង់ប្រាក់​ដោយ​គម្រាម​ថា​ នឹង​ត្រូវ​ជាប់​គុក ចាប់​ជំរិត ឬក៏​រងគ្រោះថ្នាក់​ដោយ​អំពើហិង្សា​ជាដើម។

មានជនរងគ្រោះម្នាក់​​បាន​បង់​ប្រាក់​អស់​1លាន​៩សែនដុល្លារ ហើយ​មាន​មនុស្ស​ជាច្រើន​ទៀត​បាន​បង់ប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ។

នៅ​មាន​របាយការណ៍​ស្តី​ពី​ការ​ឆបោក​ស្រដៀង​គ្នានេះ​នៅ​ជុំវិញ​ពិភព​លោក ជាពិសេស​នៅ​ក្នុង​ប្រទស​កាណាដា និង​សហរដ្ឋអាម៉េរិក ដែល​ឆបោក​ជនរងគ្រោះ​ សរុបទាំង​អស់​រាប់​សិបលាន​ដុល្លារ។

ស្ថានកុងស៊ុល​ចិន និង​ប៉ូលិស​រដ្ឋ​ញូសៅវែល​កំពុងតែ​បញ្ជាក់​ទៅ​កាន់​សាធារណជនថា​ មន្រ្តី​ផ្លូវការ​ស្ថានទូត​ចិន ​នឹង​​មិន​ទាក់​ទង​ទៅ​ជនរងគ្រោះ​ដើម្បី​សុំ​ទិន្នន័យ​លំអិត​ផ្ទាល់​ខ្លួន​ ឬ​ក៏បញ្ជារ​ឲ្យ​​បង់ប្រាក់ ឬក៏​ផ្ទេរប្រាក់​តាម​ទូរសព្ទនោះឡើយ។


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now