Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្ពុជាបន្ត​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

Preah Sinanouk Port - Cambodia .jpg

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា។ ចំណតផែកុងតឺន័របន្ថែមនេះ រួមទាំងការធ្វើទំនើបកម្ម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា ត្រូវបានជប៉ុន ជួយឧបត្ថម្ភជាយូរឆ្នាំណាស់មកហើយ។


Published

By Meng Phalla

Source: SBS


Share this with family and friends


ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា។ ចំណតផែកុងតឺន័របន្ថែមនេះ រួមទាំងការធ្វើទំនើបកម្ម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា ត្រូវបានជប៉ុន ជួយឧបត្ថម្ភជាយូរឆ្នាំណាស់មកហើយ។


ក្នុងពិធីសម្ពោធចំណតផែកុងតឺន័របន្ថែមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ គឺអាចធ្វើឲ្យកំពង់ផែសមុទ្ររបស់កម្ពុជា អាចប្រកួតប្រជែង ជាមួយកំពង់ផែនានា ក្នុងពិភពលោក ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យឡូជីកស្ទីក នឹងធ្វើឲ្យប្រទេសកម្ពុជា មានសក្តានុពល និងមានលំនឹងសេដ្ឋកិច្ច។

( សំឡេង )

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១២កញ្ញាម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា កម្ពុជាកំពុងអនុវត្តគោលនយោបាយជាតិមួយចំនួន ដើម្បីឆ្ពោះទៅកាន់អធិរាជស្វាយចន្ទី គឺការធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេស ដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក។

ស្វាយចន្ទី ជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១តោន ៥សែន ក្នុង ១ហិកតា៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now