SKIP TO MAIN CONTENT

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឈប់ប្តឹងក្រោយលោក គង់ គាំ ផ្តិតមេដៃព្រមប្រគល់ដីនិងផ្ទះជូនរដ្ឋវិញ

គង់គាំ.jpg

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឈប់ប្តឹងលោក គង់ គាំ ដែលសព្វថ្ងៃជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយពីលោក គង់ គាំ បានផ្តិតមេដៃ យល់ព្រមប្រគល់ដី និងផ្ទះ ដែលលោករស់នៅ ជូនរដ្ឋវិញ។ ដី និងផ្ទះនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ លោក គង់ គាំ បានចូលទៅរស់នៅលើដី និងផ្ទះ ដែលស្ថិតនៅទល់មុខតំបន់ប៊ូឌីង ជាប់ស្ថានទូតរុស្ស៊ី ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ១៩៨២ អំឡុងពេលលោក គង់ គាំ ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស ដែលមានលោក ហ៊ុន សែន ជារដ្ឋមន្ត្រីជំនាន់នោះ។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឈប់ប្តឹងលោក គង់ គាំ ដែលសព្វថ្ងៃជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយពីលោក គង់ គាំ បានផ្តិតមេដៃ យល់ព្រមប្រគល់ដី និងផ្ទះ ដែលលោករស់នៅ ជូនរដ្ឋវិញ។ ដី និងផ្ទះនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ លោក គង់ គាំ បានចូលទៅរស់នៅលើដី និងផ្ទះ ដែលស្ថិតនៅទល់មុខតំបន់ប៊ូឌីង ជាប់ស្ថានទូតរុស្ស៊ី ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ១៩៨២ អំឡុងពេលលោក គង់ គាំ ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស ដែលមានលោក ហ៊ុន សែន ជារដ្ឋមន្ត្រីជំនាន់នោះ។



Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now