កម្ពុជា នឹងបង្កើតផ្សារព្រំដែនថែមទៀត នៅខេត្តស្វាយរៀង និងខេត្តកំពត បន្ទាប់ពីបើកដំណើរការផ្សារព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ

Cambodian and Lao foreign ministers' meeting on border issues Source: Meng Phalla
នៅក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម “ផ្សារគំរូព្រំដែនកម្ពុជា” នៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ណែនាំឲ្យសាងសងផ្សារតាមព្រំដែនកម្ពុជា-វៀតណាម អោយបានច្រើនថែមទៀត ពិសេសចាប់ផ្តើមបន្ទាប់ គឺនៅខេត្តកំពត និងខេត្តស្វាយរៀង។ ការសាងសងផ្សារនៅព្រំដែនកម្ពុជា-វៀតណាម ដើម្បីសម្រួលដល់ការធ្វើជំនួញ និងពាណិជ្ជកម្មតូចធំ ព្រមទាំងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ មានផ្សារសមរម្យ លក់ដូរទំនិញ ដើម្បីបង្កើនជីវភាពរស់នៅអោយកាន់តែល្អប្រសើរ។
Share



