អូស្រ្តាលីដាក់ចេញនូវផែនការ៣ដំណាក់កាល ក្នុងការបន្ធូរបន្ថយការរឹតត្បឹតដោយសារតែវីរុសកូរ៉ូណា

Australian Prime Minister Scott Morrison speaks to the media during a press conference at Parliament House in Canberra, Friday, May 1, 2020. (AAP Image/Lukas Coch) NO ARCHIVING

Prime Minister Scott Morrison outlines a three-step plan for the easing of coronavirus restrictions Source: AAP

លោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន បានគូសបញ្ជាក់នូវផែនការ ៣ ដំណាក់កាលរបស់អូស្រ្តាលី សម្រាប់ការបន្ធូរបន្ថយការរឹតត្បិតដោយសារតែវីរុសកូរ៉ូណា។


ជំហានដំបូង នឹងអនុញ្ញាតឱ្យប្រជាជន ទទួល​ភ្ញៀវរហូតដល់ទៅប្រាំនាក់​នៅក្នុងផ្ទះរបស់ពួកគេ ការជួបជុំគ្នានៅ​ខាងក្រៅផ្ទះបាន​រហូតដល់ទៅ ១០ នាក់ បើកដំណើរការ​ឡើងវិញ​នូវ​បណ្ណាល័យ មជ្ឈមណ្ឌលសហគមន៍ សួនកុមារ អាងហែលទឹក មជ្ឈមណ្ឌលផ្សារទំនើប ហាងកាហ្វេ និង ភោជនីយដ្ឋាន ព្រមទាំងការ​ចាប់ផ្តើម​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​មូលដ្ឋាន និងការធ្វើដំណើរក្នុងតំបន់។

ចំនួនកំណត់នៃការប្រមូលផ្តុំនៅខាងក្រៅផ្ទះនឹងត្រូវបានបង្កើនដល់ ២០ នាក់ ជាមួយនឹងជំហានទី ២។ មានន័យថា កន្លែងដូចជាកន្លែងហាត់ប្រាណ កន្លែងថែសម្ផស្ស រោងកុន និងសារមន្ទីរ អាចបើកដំណើរការឡើងវិញបាន ហើយការធ្វើដំណើរទៅរដ្ឋផ្សេងៗ អាចចាប់ផ្តើមឡើងវិញបាន។

ជំហានទី ៣ នឹងឃើញមានការជួបជុំគ្នារហូតដល់ ១០០នាក់ អនុញ្ញាតឱ្យបើកឡើងវិញ​នូវកន្លែងដូចជា កន្លែង​លក់អាហារ​តាម​ផ្សារ food courts ក្លឹបរាត្រី តៀមស្រា និងកន្លែងសូណា ការធ្វើ​ដំណើរ​ឆ្លង​រដ្ឋ និង​ការ​ពិចារណាឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ទៅ​នូវ៉ែលហ្សេឡង់ កោះប៉ាស៊ីហ្វិក និង​ ការធ្វើដំណើររបស់និស្សិតអន្តរជាតិ។

លោកម៉ូរីសុនមានប្រសាសន៍ថា គោលដៅនេះគឺដើម្បីឈានទៅមុខគ្រប់ជំហាន និងសម្រេចបាននូវអ្វីដែលលោកហៅថា“ សេដ្ឋកិច្ចសុវត្ថិភាពកូវីដ” "COVID-safe economy នៅខែកក្កដាឆ្នាំនេះ។

៉«វានឹងមានហានិភ័យ។ វានឹងជួបការលំបាក។ វានឹងមានករណីផ្ទុះឡើងវិញ នឹងមានករណីជាច្រើនទៀត ។ មិនមែនអ្វីៗទាំងអស់នឹងដំណើរការ​ទៅតាមផែនការនោះទេ។ វានឹងមានភាពមិនស៊ីចង្វាក់គ្នា។ រដ្ឋទាំង​ឡាយ​នឹង​ត្រូវតែ​ចាត់វិធានការតាម​ល្បឿន​របស់ពួកគេ​រៀងៗខ្លួន។  ហើយ​និងត្រាប់តាម ​ធ្វើ​តាម​ផែនការ​ ឱ្យសមទៅនឹងកាលៈទេសៈក្នុងតំបន់របស់ពួកគេ។ វានឹងមានកំហុសឆ្គងដោយ​អចេតនា ដោយគ្មានសង្ស័យទេ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ។ គ្រប់គ្នាកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់​ពួកគេ។»

គណៈរដ្ឋមន្រ្តីជាតិនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដំណាក់​កាល​នេះ ជារៀងរាល់ ៣ សប្តាហ៍ម្តង៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service