អ្នកជាប់ឃុំឃាំង​នៅ​ពន្ធនាគារ ប្រទេស​កម្ពុជា កើន​ឡើង​ជិត ៣០​ភាគរយ ក្នុង​ឆ្នាំ​២០១៧

Prisoners in Cambodia

Prisoners in Cambodia Source: Meng Phalla

ចំនួនអ្នកជាប់ឃុំឃាំង នៅពន្ធនាគារ ក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៧ កើនឡើងជិត ៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ កំណើនអ្នកជាប់ឃុំឃាំងរហូតដល់ជិត ៣ម៉ឺននាក់ នៅទូទាំងប្រទេសនេះ បានធ្វើឲ្យពន្ធនាគារនៅប្រទេសកម្ពុជា មានភាពចង្អៀតណែន អាចប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសបញ្ហាអនាម័យ។


របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ដែលបាន​ផ្សព្វផ្សាយក្នុងកិច្ចប្រជុំ ​កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បង្ហាញថា​ អ្នកជាប់ឃុំនៅក្នុងពន្ធនាគារ នៅទូទាំងប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៧ មានចំនួន ២៨,៤១៤ នាក់ ក្នុងនោះ មានស្រី្ត ២,៤៤៣នាក់ ។ ក្នុងចំណោម ជនជាប់ឃុំទាំងអស់ មានជាង ៥១ភាគរយ ត្រូវបានចោទពីបទល្មើសគ្រឿងញៀន មានជាង ១៨ ភាគរយ ពីបទប្លន់ និងលួចមានស្ថានទម្ងន់ទោស មានជិត ៨ភាគរយ ពីបទឃាតកម្ម និងមនុស្ស​ឃាត, មានជាង ៧ភាគរយ បទរំលោភសេពសន្ថវៈ និងបទល្មើសផ្សេងៗ មានជាង ១៣ភាគរយ៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now