តើអ្នកព្រមទទួលយក Bitcoin ជំនួសសាច់ប្រាក់ក្នុងការទូទាត់ពេលលក់ដូរផ្ទះសម្បែងរបស់អ្នកដែរឬទេ? មានអ្នកលក់ផ្ទះម្នាក់ ទើបតែបានយល់ព្រមទទួលយកប្រតិបត្តិការបែបនេះ នៅពេលដែលរូបិយវត្ថុសំងាត់ឬហៅថា cryptocurrency កាលពីពេលថ្មីៗនេះបានឈានដល់កំណត់ត្រាថ្មីមួយទៀត។
Bitcoin ហាក់ដូចជារូបិយវត្ថុឌីជីថលមួយដែលមានតម្លៃកើនឡើងឥតឈប់ឈរជាពិសេសនៅពេលបច្ចុប្បន្ននេះ។
តម្លៃរបស់មួយbitcoin បានឡើងថ្លៃពី១៣០០ដុល្លារកាលពីឆ្នាំមុន រហូតដល់ទៅ១៣៦១២ដុល្លារអូស្រ្តាលីកាលពីថ្ងៃទី២៩វិច្ឆិកាកន្លងទៅ។
ខណៈដែលអ្នកវិនិយោគនិងអ្នកដែលប្រថុយចំពោះរូបិយវត្ថុនេះកំពុងតែជំរុញតម្លៃរបស់Bitcoinនោះ ការទទួលស្គាល់ពីសាធារណជនជាទូទៅនៅមានកម្រិតនៅឡើយ។





