ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ វេលាម៉ោង ១៥ និង ១២នាទី ម៉ោងនៅប្រទេសកម្ពុជា។ ទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី ជាបុត្រីទី១ របស់កបិលមហាព្រហ្ម ទ្រង់អម្ពរពស្ត្រា ស្លៀកពាក់សំពត់តាក់តែងខ្លួន ពណ៌ក្រហម លម្អព្រះកាណ៍ ដោយសៀតផ្កាទទឹម សៀតនៅត្រចៀក ទ្រង់សោយផ្លែឧទុម្ពរ ឬផ្លែល្វា ព្រហស្ថស្តាំ ទ្រង់កាន់កងច័ក្រ ព្រហស្ថឆ្វេង ទ្រង់កាន់សង្ខ ហើយទេវតាឆ្នាំថ្មី គង់លើខ្នងស្តេចគ្រុឌ។
Share




