អាជ្ញាធរសមត្ថកិច្ចចុះណែនាំម្ចាស់ហាង ដែលបានបើកដំណើរការក្លិបកម្សាន្ តខារ៉ាអូខេ បៀរហ្គាឌិន និងហាងម៉ាស្សា ឡើងវិញ។ Source: Meng Phallaកាលពីព្រលប់ថ្ងៃទី២១ ខែឧសភា អាជ្ញាធរសមត្ថកិច្ចខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ហាង មានទាំងជនជាតិខ្មែរ និងជនបរទេស ដែលបានបើកដំណើរការក្លិបកម្សាន្ត ខារ៉ាអូខេ បៀរហ្គាឌិន និងហាងម៉ាស្សា ឡើងវិញ។ អាជ្ញាធរសមត្ថកិច្ច បានព្រមានថា បើសិនជាម្ចាស់អាជីវកម្ម មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរសមត្ថកិច្ច ឲ្យបន្តបិទដំណើរការអាជីវកម្មទាំងនេះជាបណ្តោះអាសន្ន តាមបម្រាម ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នោះទេ គឺអាជ្ញាធរសមត្ថកិច្ច នឹងបិទអាជីវកម្ម ក្លិបកម្សាន្ត ខារ៉ាអូខេ បៀរហ្គាឌិន និងហាងម៉ាស្សា ទាំងនោះ។
កាលពីព្រលប់ថ្ងៃទី២១ ខែឧសភា អាជ្ញាធរសមត្ថកិច្ចខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ហាង មានទាំងជនជាតិខ្មែរ និងជនបរទេស ដែលបានបើកដំណើរការក្លិបកម្សាន្ត ខារ៉ាអូខេ បៀរហ្គាឌិន និងហាងម៉ាស្សា ឡើងវិញ។ អាជ្ញាធរសមត្ថកិច្ច បានព្រមានថា បើសិនជាម្ចាស់អាជីវកម្ម មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរសមត្ថកិច្ច ឲ្យបន្តបិទដំណើរការអាជីវកម្មទាំងនេះជាបណ្តោះអាសន្ន តាមបម្រាម ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នោះទេ គឺអាជ្ញាធរសមត្ថកិច្ច នឹងបិទអាជីវកម្ម ក្លិបកម្សាន្ត ខារ៉ាអូខេ បៀរហ្គាឌិន និងហាងម៉ាស្សា ទាំងនោះ។