Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ការបាញ់ប្រហារថ្មីមួយទៀតនៅទីក្រុងមុយនិច បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់

Munich Shooting

Emergency personnel gather close to the Olympia shopping centre where a shooting was reported, Munich, Germany, 22 July 2016. EPA/MATTHIAS BALK

មនុស្ស៨នាក់បានស្លាប់ និងយ៉ាងហោចណាស់១០នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បាញ់ទាំងកម្រោលមួយនៅក្បែរមជ្ឍមណ្ឌលលក់ទំនិញមួយកន្លែងក្នុងទីក្រុងមុយនិច ភាគខាងត្បូងប្រទេសអាឡឺម៉ង់។


Published

Updated

Source: SBS




Share this with family and friends


មនុស្ស៨នាក់បានស្លាប់ និងយ៉ាងហោចណាស់១០នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បាញ់ទាំងកម្រោលមួយនៅក្បែរមជ្ឍមណ្ឌលលក់ទំនិញមួយកន្លែងក្នុងទីក្រុងមុយនិច ភាគខាងត្បូងប្រទេសអាឡឺម៉ង់។


ប៉ូលិស​និយាយថា​ពួកគេ​បាន​រកឃើញ​សាក​សព​បុរស​ម្នាក់​ដែល​បាន​សម្លាប់​ខ្លួនឯង ហើយ​និយាយថា ពួកគេ​សន្និដ្ឋាន​ថា គេ​គឺ​ជាអ្នក​បាញ់​តែ​ម្នាក់​គត់​នៅ​ក្នុង​ហេតុ​ការណ៍នេះ។

កាលពីមុននេះ​បន្តិច​ពួកគេ​បាន​ពិព័ណ៌នា​ហេតុការណ៍​នៅ​ក្នុង​ទី​ក្រុង​ធំ​ទី​បីនៃ​ប្រទេស​នេះ ថា​អាច​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម ហើយកំពុងតែ​ជំរុញ​ប្រជាជន​ឲ្យ​ចៀស​ឆ្ងាយ​ពី​ទីសាធារណៈ ដោយគេ​ជឿជាក់​ថា​ជនសង្ស័យ​៣នាក់​ដែល​ប្រដាប់​ដោយអាវុធ​កំពុងតែ​រត់​គេចខ្លួន។​

តំបន់​កើតហេតុ​ត្រូវ​បាន​បិទ ហើយ​មធ្យោបាយ​ដឹកជញ្ជូន​នៅ​កណ្តាល​ទីក្រុង​នេះ​ក៏ត្រូវ​បាន​ពន្យារពេលផងដែរ។

សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​ម្នាក់​រៀបរាប់​យ៉ាង​ដូច្នេះថា៖

(សំឡេងសាក្សី៖ ខ្ញុំ​បាន​លឺ​វា ដូច​ជា​ការ​ដាក់​សំឡេង​រោទិ៍ ប៊ូម ប៊ូម ប៊ូម ហើយ​បុរសនោះ​នៅតែ​សំលាប់​កុមារ ដែល​ពួកគេ​មិន​បានធ្វើ​អ្វីនោះទេ។ ក្មេងៗ​ទាំង​នោះ​កំពុងតែ​អង្គុយ​ញ៉ាំ​អាហារ។ ពួកគេ​មិន​អាច​រត់​គេច​បានទេ។ ខ្ញុំ​លឺ​ពាក្យនេះ អាឡា អាបា អាឡា អាបា ។ ខ្ញុំលឺ​ពាក្យនេះ ហើយ​ខ្ញុំ​បាន​ត្រឹមតែ​យំប៉ុណ្ណោះ។)

ប្រជាជន​កំពុងតែ​ស្ម័គ្រ​ផ្តល់​ទីជំរក​ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​តាម​បណ្តាញ​សង្គម ចំពោះ​អ្នក​ដែល​ស្ថិតក្នុង​ភាព​តែលតោល។

កងកម្លាំង​អាឡឺម៉ង់​បាន​ស្ថិត​នៅក្នុង​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ បន្ទាប់​ពី​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ម្នាក់​បាន​វាយ​ប្រហារ​លើ​មនុស្ស​ដោយ​ប្រើ​ពូថៅ​និង​កាំបិត​ក្នុង​រថភ្លើង​មួយ​នៅ​Bavaria កាល​ពីថ្ងៃចន្ទ៕

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now