SBS ខ្មែរ

ប្រវត្តិរបស់ លោក ជា យូហ៊ន ក្នុងនាមជាជនភៀសខ្លួន និងការជួយជ្រោមជ្រែងដល់ជនភៀសខ្លួនខ្មែរដទៃទៀត

SBS ខ្មែរ

President of Cambodia Association of Victoria You Horn Chea

លោក ជា យូហ៊ន ប្រធានសមាគមន៍ខ្មែរនៃរដ្ឋវិចថូរៀ និងជាអតីតជនភៀសខ្លួនខ្មែរ។


Published 21 June 2022 at 11:56am
By Sopharany Hay
Source: SBS

លោក ជា យូហ៊ន អតីតជនភៀសខ្លួនខ្មែរដល់មកតាំងទីលំនៅក្នុងប្រទេសអូស្រ្តាលីតាំងពីដើមទសវត្សរ៍ឆ្នាំ៨០ ។ លោកបានមកដល់ប្រទេសអូស្រ្តាលីក្នុងឆ្នាំ ១៩៨២ ក្នុងនាមជាជនភៀសខ្លួនឆ្លងកាត់ជំរុំប្រទេសថៃ។ លោកបានការងារធ្វើជាបុគ្គលិកខាងសង្គមកិច្ចក្នុងឆ្នាំ១៩៨៤ បន្ទាប់មកក៏បានបើកសមាគមន៍ខ្មែរនៅក្នុងរដ្ឋវិចថូរៀក្នុងឆ្នាំ ១៩៨៥។ លោកបានចូលធ្វើជាចៅសង្កាត់នៅតំបន់ Springvale ក្នុងឆ្នាំ ១៩៩៧ រហូតដល់លោកចូលនិវត្តន៍ក្នុងឆ្នាំ ២០២០។ ក្នុងរយៈពេលជាង២០ឆ្នាំនេះ លោកធ្លាប់ជាប់ជាចៅហ្វាយក្រុងនៅ City of Greater Dandenong ចំនួន៥លើក។ ថ្វីត្បិតតែលោកចូលនិវត្តន៍ការងារហើយក្តី តែបច្ចុប្បន្នលោកនៅបន្តធ្វើជាប្រធានសមាគមន៍ខ្មែរនៅក្នុងរដ្ឋវិចថូរៀ។


Published 21 June 2022 at 11:56am
By Sopharany Hay
Source: SBS



Share