Advisor of the Nation Power Party, Rong Chhun (C) arrives near the court in Phnom Penh, Cambodia, 05 May 2025. Source: EPA / KITH SEREY/EPA/AAP Imageកាលពីថ្ងៃទី១៥ ខែមិថុនា តុលាការកំពូល បានបើកសវនាការ លើបណ្តឹងសារទុក្ខរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ លទ្ធផលនៃសវនាការលើអ្នកនយោបាយបក្សប្រឆាំងនេះ នឹងត្រូវតុលាការកំពូល ប្រកាសនៅថ្ងៃទី១៩ ខែមិថុនា។ លោក រ៉ុង ឈុន ជាអ្នកនយោបាយបក្សប្រឆាំង បានប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការ ដែលបានផ្តន្ទាទោសលោក ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកសិទ្ធិនយោបាយរបស់លោករ៉ុងឈុន អស់មួយជីវិត។ ពោលគឺលោករ៉ុងឈុន មិនអាចបោះឆ្នោត និងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានឡើយ។
កាលពីថ្ងៃទី១៥ ខែមិថុនា តុលាការកំពូល បានបើកសវនាការ លើបណ្តឹងសារទុក្ខរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ លទ្ធផលនៃសវនាការលើអ្នកនយោបាយបក្សប្រឆាំងនេះ នឹងត្រូវតុលាការកំពូល ប្រកាសនៅថ្ងៃទី១៩ ខែមិថុនា។ លោក រ៉ុង ឈុន ជាអ្នកនយោបាយបក្សប្រឆាំង បានប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការ ដែលបានផ្តន្ទាទោសលោក ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកសិទ្ធិនយោបាយរបស់លោករ៉ុងឈុន អស់មួយជីវិត។ ពោលគឺលោករ៉ុងឈុន មិនអាចបោះឆ្នោត និងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានឡើយ។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕