ក្នុងវេទិកាតុមូល ដើម្បីឲ្យក្រុមអ្នកសិក្សាស្រាវជ្រាវបញ្ចេញទស្សនៈ ជុំវិញស្ថានការនយោបាយ នៅកម្ពុជា និងនយោបាយការបរទេសរបស់ប្រទេសមហាអំណាចមួយចំនួន កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មិនអាចក្លាយជាប្រទេសផ្តាច់ការនោះឡើយ។
រីឯលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏មិនមែន កំពុងដើរថយក្រោយ ដូចការអត្ថាធិប្បាយពីក្រុមអ្នកនយោបាយប្រឆាំង និងក្រុមប្រទេសលោកខាងលិចនោះទេ។
Share





