រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ក្នុងគ្រួសារទីទ័លក្រ ជាង ៧ម៉ឺននាក់ នៅខែមិថុនា
ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារ ក្នុងគ្រួសារក្រីក្រ នឹងត្រូវរាជរដ្ឋាភិបាល ចាប់ផ្តើមអនុវត្ត នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ។ ក្នុងជំហ៊ានដំបូង រាជរដ្ឋាភិបាល គម្រោងនឹងអនុវត្តកម្មវិធីនេះ ដោយនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីក្រីក្រ មានផ្ទៃពោះជាង ៧ម៉ឺននាក់ ជា ៣ ដំណាក់កាល គឺដំណាក់កាលមានផ្ទៃពោះ ដំណាក់កាលឆ្លងទន្លេ និងក្រោយពេលឆ្លងទន្លេ រហូតកុមារអាយុ ២ ឆ្នាំ។ នេះបើតាមលោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
Share


