សហគមន៍នៅតំបន់ជនបទនៃរដ្ឋញូសៅវ៉ែលកំពុងតែពង្រឹងខ្លួនឯងសម្រាប់គ្រោះមហន្តរាយអេកូឡូស៊ីមួយផ្សេងទៀត បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្រ្គោះបរិមាណត្រីនៅក្នុងតំបន់ក៏ដោយ។ ត្រីជាង១លានក្បាលបានងាប់នៅក្នុងទន្លេ Darling River នៅតំបន់ Menindee ចន្លោះពីខែធ្នូនិងខែមករាកន្លងទៅនេះ។ ប្រជាជននៅក្នុងតំបន់និយាយថា ពួកគេពិតជាត្រូវការផែនការគ្រប់គ្រងប្រព័ន្ធទឹកដ៏ល្អប្រសើរមួយជាចាំបាច់។
Share





