លោក សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិកម្ពុជាកំពុងតែមានវត្តមាននៅក្នុងប្រទេសអូស្រ្តាលីដើម្បីជួបជុំសហគមន៍ខ្មែរក៏ដូចជាចូលរួមនៅក្នុងក្លឹបសារព័ត៌មានជាតិនៃប្រទេសអូស្រ្តាលីក្នុងទីក្រុងខេនបេរ៉ានៅថ្ងៃព្រហស្បតិ៍ទី១៥ កុម្ភៈខាងមុខនេះ។
តើលោកសមរង្ស៊ី បកស្រាយយ៉ាងណាចំពោះការប្រកាសមិនចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់លោកកឹម សុខា? ហើយលោកឆ្លើយតបយ៉ាងដូចម្តេចចំពោះមតិរបស់លោកហុង លីម សមាជិកសភារដ្ឋវិចថូរៀនិងជាប្រធានសហព័ន្ធខ្មែរអូស្រ្តាលីដែលថា រូបលោកផ្ទាល់ កំពុងតែច្រណែនកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោកកឹម សុខានោះ?
Share




