🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
ចលនាជាតិតស៊ូ ដឹកនាំដោយលោក សម រង្ស៊ី ប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស

ការផ្សាយបន្តផ្ទាល់លើហ្វេសប៊ុគលោក Sam Rainsy កាលពីថ្ងៃ១១ កញ្ញា ២០២៥ ស្តីពីការប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំដោយលោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយមានស្ថាប័ន ឬក្រសួង ចំនួន៧ ដើម្បីដំណើរការរដ្ឋាភិបាលនិរទ្ទេសខ្លួនមួយនេះ។ ស្ថាប័ន ឬក្រសួង ទាំង ៧នោះ រួមមាន៖ ១-ស្ថាប័នទំនាក់ទំនងអន្តរជាតិ និងអនុវត្តន៍កិច្ចព្រមព្រៀងក្រុងប៉ារីស ២-ស្ថាប័ន អធិបតេយ្យភាពជាតិ ព្រំដែន និងអន្តោប្រវេសន៍ ៣-ស្ថាប័ន សន្តិសុខជាតិ និងសុវត្ថិភាពពលរដ្ឋ ៤-ស្ថាប័ន ប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសិទ្ធិមនុស្ស ៥-ស្ថាប័ន កម្ចាត់អំពើពុករលួយ និងរៀបចំប្រទេសឡើងវិញ តាមគោលការណ៍ សីលធម៌ សច្ចធម៌ និងយុត្តិធម៌ ៦-ស្ថាប័ន សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជួយពលរដ្ឋក្រីក្រ និង៧-ស្ថាប័នព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
Share



