ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះបានលក់ទូរសព្ទ Galaxy Note 7 អស់ជាង២លានគ្រឿង ចាប់តាំងពីផលិតផលនេះបានចាប់ផ្តើមដាក់លក់ក្នុងទីផ្សារប្រទេសចំនួន១០កាលពី២សប្តាហ៍មុន។
ប្រធានផ្នែកពាណិជ្ជកម្មទូរសព្ទដៃរបស់ក្រុមហ៊ុនSamsung លោក Koh Dong-jin និយាយថា នៅពេលនេះមានរបាយការណ៍មកថា មានករណីឆេះខូចចំនួន៣៥ករណីហើយដែលកើតឡើងដោយសារតែថ្មដំណើរការមិនល្អ។
(សំឡេងលោក Koh Dong-jin ៖ ដោយយកសុវត្ថភាពអតិថិជនជាចំបង យើងបានសម្រេចចិត្តបញ្ឈប់ការលក់ទូរសព្ទ Galaxy Note 7 ហើយជំនួសទូរសព្ទថ្មីជូនដល់អតិថិជនទាំងអស់មិនថាពួកគេទិញតាំងពីពេលណាមកនោះទេ។)
ការហៅត្រឡប់មកវិញនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារជាច្រើនរួមទាំង អូស្រ្តាលី អាម៉េរិក និងកូរ៉េខាងត្បូង ប៉ុន្តែចិនមិនប៉ះពាល់នោះទេ ដោយសារតែប្រើថ្មខុសគ្នា៕





