SBS បានចាប់ផ្តើមពិនិត្យឡើងវិញលើសេវាកម្មពហុភាសារបស់ខ្លួន ខណៈដែលអង្គភាពផ្សព្វផ្សាយព័ត៌មាននេះកំពុងសម្លឹងឆ្ពោះទៅការប្រារព្ធខួបគម្រប់ ៥០ឆ្នាំរបស់ខ្លួន។ ការពិនិត្យឡើងវិញនេះនឹងប្រើប្រាស់លទ្ធផលបានមកពីការធ្វើជំរឿនប្រជាជនឆ្នាំនេះ ដើម្បីកំណត់សមាសភាពនិងមាតិកានៃកម្មវិធីភាសារបស់ខ្លួន សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
រយៈពេលពិគ្រោះយោបល់នេះចាប់ផ្តើមឡើងនៅថ្ងៃអង្គារទី ៥តុលា ហើយនឹងបន្តរហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកា។
ដើម្បីចូលមើលសេចក្តីព្រាងនៃលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើស និងបញ្ចេញមតិយោបល់របស់លោកអ្នកត្រឡប់មកវិញ សូមចូលទៅកាន់ sbs.com.au/consultation ៕
Share





