Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ការប្រឹក្សាយោបល់ជាសាធារណៈស្តីពីលក្ខន្តិកលើការសើរើសេវាកម្មវិទ្យុរបស់SBS

SBS Radio opens public consultations for review

SBS Radio begins public consultations Source: AAP

SBS បានកំណត់ធ្វើការប្រឹក្សាយោបល់ជាសាធារណៈស្តីពីលក្ខន្តិកដែលដាក់ស្នើឡើងពីការសើរើលើសេវាកម្មវិទ្យុរបស់ខ្លួន។ចាប់ផ្តើមពីថ្ងៃចន្ទទី១៤វិច្ឆិកានេះតទៅ រហូតដល់ថ្ងៃទី១១ធ្នូឆ្នាំ២០១៦ខាងមុខនេះ ប្រិយមិត្តអ្នកស្តាប់ សហគមន៍ និងម្ចាស់ភាគហ៊ុនទាំងអស់នឹងមានឱកាសក្នុងការបញ្ចេញយោបល់របស់លោកអ្នកលើការផ្សាយផ្នែកមាតិកាសំឡេងនិងភាសាបាន។


Published

Updated

By Sonja Heydeman

Presented by Sopharany Hay

Source: SBS




Share this with family and friends


SBS បានកំណត់ធ្វើការប្រឹក្សាយោបល់ជាសាធារណៈស្តីពីលក្ខន្តិកដែលដាក់ស្នើឡើងពីការសើរើលើសេវាកម្មវិទ្យុរបស់ខ្លួន។ចាប់ផ្តើមពីថ្ងៃចន្ទទី១៤វិច្ឆិកានេះតទៅ រហូតដល់ថ្ងៃទី១១ធ្នូឆ្នាំ២០១៦ខាងមុខនេះ ប្រិយមិត្តអ្នកស្តាប់ សហគមន៍ និងម្ចាស់ភាគហ៊ុនទាំងអស់នឹងមានឱកាសក្នុងការបញ្ចេញយោបល់របស់លោកអ្នកលើការផ្សាយផ្នែកមាតិកាសំឡេងនិងភាសាបាន។


SBS នឹង​ចាក់​ផ្សាយសេចក្តី​ជូនដំណឹង​ដែល​​​ថត​សំឡេង​ជា​​ភាសា​អង់គ្លេស​និង​ភាសាផ្សេងៗទៀត​ ដើម្បី​ជាការ​ជូនដំណឹងដល់​ប្រិយមិត្ត​អ្នកស្តាប់​​ស្តី​ពី​ការពិនិត្យ​សើរើ​សេវាកម្ម​ផ្សាយ​របស់​វិទ្យុSBS ព្រមទាំង​ដំណើរការ​​ពិគ្រោះយោបល់​ជាសាធារណៈនេះ។

លក្ខន្តិកនៃ​ការ​ជ្រើសរើសនេះ​នឹង​ត្រូវ​សម្រេចជា​​ចុងក្រោយ​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៧ ជាមួយ​នឹង​កាលវិភាគ​​ផ្សាយ​ថ្មី​​ ដែល​នឹង​ត្រូវ​ដាក់​ចេញ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៧ខាង​មុខនេះ​។

​​សេចក្តី​ព្រាង​នៃ​លក្ខន្តិកក្នុង​ការ​ជ្រើសរើសនេះចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ​ទី​១៤វិច្ឆិកា ហើយការ​ផ្តល់​ជូន​នូវ​មតិ​យោបល់​ត្រឡប់មក​វិញ​នោះ​ អាច​ធ្វើបាន​តាមរយៈគេហទំព័រ៖ sbs.com.au/consultation ៕

 

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now