ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍នៃតម្រូវការរបស់សហគមន៍ក្នុងប្រទេសអូស្រ្តាលីបច្ចុប្បន្ន វិទ្យុSBS នឹងបន្ថែមភាសាចំនួន៧ភាសា ចូលទៅក្នុងកម្មវិធីផ្សាយរបស់ខ្លួន ខណៈដែលភាសាខ្លះត្រូវបានបញ្ឈប់ បន្ទាប់ពីមានការរុះរើសេវាកម្មនេះ។
កម្មវិធីផ្សាយជាភាសាខ្មែរយើងក៏មានការដោះដូរពេលម៉ោងផ្សាយផងដែរ។ ជំនួសឲ្យការផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍ ភាសារខ្មែរយើងនឹងប្តូរមកផ្សាយនៅថ្ងៃសុក្រវិញ។ដូច្នេះចាប់ពីថ្ងៃទី២០ខែវិច្ឆិកាទៅ កម្មវិធីភាសាខ្មែរយើងនឹងផ្សាយជូននៅរាល់ថ្ងៃពុធនិងថ្ងៃសុក្រ វេលាម៉ោង៣ដល់ម៉ោង៤រសៀលម៉ោងស្តង់ដារអូស្រ្តាលីខាងកើត។
Share




