ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័ន ដែលរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត បានចេញសេចក្តីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងកញ្ញា សេង ធារី អតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងជាសកម្មជននយោបាយគណបក្សជំទាស់ បានធ្វើកូដកម្ម បង្អត់អាហារខ្លួនឯង ក្នុងពន្ធនាគារ រយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ ការបង្អត់អាហារនេះ ជាលើកទី៤ របស់កញ្ញា សេង ធារី។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
Share





