នៅមិនទាន់អស់នៅឡើយនោះទេ ពលរដ្ឋអូស្រ្តាលីភាគច្រើនមានការយល់ដឹងបន្តិចបន្តួចប៉ុណ្ណោះពីអ្នកជំនាន់ដើមដំបូងទីមួយរបស់ពួកយើងនេះ។
ការវាស់ស្ទង់អូស្រ្តាលីឆ្នាំ២០១៤បង្ហាញថា មានជនជាតិអូស្រ្តាលីតែ៣០%ប៉ុណ្ណោះដែលចាត់ទុកថាពួកគេយល់ដឹងពីវប្បធម៌និងប្រវត្តិរបស់ជនជាតិដើម Aboriginal និង Torre Strait Islander។
ជនជាតិដើមភាគតិចអូស្រ្តាលីគឺជាជនជាតិAboriginal និង Torre Strait Islanderដែលមានការថយចុះជាច្រើន ដោយពួកគេទាំងអស់គ្នាមានត្រឹមតែ៣%ប៉ុណ្ណោះនៃចំនួនប្រជាជនអូស្រ្តាលីទាំងមូល នេះបើយោងតាមតួរលេខជំរឿនឆ្នាំ២០១១។
ការមកតាំងទីរបស់ជនជាតិអឺរ៉ុបក្នុងឆ្នាំ១៧៨៨ ជាលទ្ធផលបង្កើតឲ្យមានគោលការរើសអើងពូជាសាសន៍ចំពោះម្ចាស់ស្រុកដោយធ្វើឲ្យអន្តរាយដល់សិទ្ធិជាជនស៊ីវិល និងភាពរស់រាននៃភាសា វប្បធម៌ ប្រពៃណីរបស់ពួកគេ។