បើទោះជាការរាយការណ៍ពីសកម្មភាពសង្ស័យ ឬក៏ការធ្វើតេស្តខ្យល់ដង្ហើមដើម្បីស្វែងរកកម្រិតជាតិស្រវឹងក៏ដោយ ភាគច្រើនយើងនឹងពើបប្រទះជាមួយប៉ូលិសក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។
ទោះជាយ៉ាងណាក៏ដោយអ្នកដែលទើបតែមកដល់ថ្មីខ្លះ អាចថាជាបទពិសោធន៍ដ៏គួរឲ្យខ្លាចរអារ ដែលរំលឹកពួកគេពីអំពើរពុករលួយឬក៏ភាពអយុត្តិធម៌នៅក្នុងប្រទេសកំណើតរបស់ពួកគេ។
គំនិតផ្តួចផ្តើមថ្មីមួយហៅថា Coffee with a Cop ញ៉ាំកាហ្វេជាមួយប៉ូលិស កំពុងតែព្យាយាមជំនះលើបញ្ហាថ្នាំងថ្នាក់ដែលធ្លាប់មានចំពោះប៉ូលិស។
Share
