សម្រាប់ពលរដ្ឋអូស្រ្តាលីថ្មោងថ្មី ការដែលមានកន្លែងស្នាក់នៅជាប់លាប់គឺជាផ្នែកដ៏សំខាន់មួយក្នុងដំណើរការតាំងទីលំនៅរបស់ពួកគេ។
សហគមន៍នានានៅទូទាំងប្រទេសអូស្រ្តាលីធ្វើការជាមួយរដ្ឋាភិបាលដើម្បីជួយដល់អ្នកដែលមានតម្រូវការខ្ពស់បំផុតទាំងនេះក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពនិងមានតុល្យភាព។
ប៉ុន្តែដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងនេះនោះគឺ ផ្ទះរដ្ឋដែលបច្ចុប្បន្ននេះកាន់តែលំបាកក្នុងការស្វែងរក។
តើអ្នកណាខ្លះមានសិទ្ធិសុំផ្ទះរដ្ឋនៅ? ហើយត្រូវសុំតាមវិធីណា?
