ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៥មេសា អូស្រ្តាលីតែងតែរម្លឹកទិវា Anzac Day។ វាជាការគោរពដល់ ទាហាននៃកងទ័ពអូស្រ្តាលីនិងនូវ៉ែលហ្សេឡង់ទាំងអស់ រួមទាំងជនជាតិដើមនិងជនជាតិចម្រុះជាតិសាសន៍ជាច្រើនទៀតផង។
ប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែមេសា ទិវា Anzac Day ត្រូវបានបង្កើតឡើង ជាលើកដំបូង ដើម្បីគោរពដល់អ្នកដែលបានប្រយុទ្ធនៅ Gallipoli កំឡុងសង្គ្រាមលោកលើកទីមួយ។
កាលបរិច្ឆេទនេះសំដៅទៅលើថ្ងៃនៅឆ្នាំ ១៩១៥ នៅពេលកងទ័ពអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចុះចតនៅឧបទ្វីប Gallipoli ។
Share





