ការដាក់ពាក្យសុំទិដ្ឋាការធានាឳពុកម្តាយឲ្យមករស់នៅក្នុងប្រទេសអូស្រ្តាលីអាចជាដំណើររឿងមួយដែលវែងឆ្ងាយនិងត្រូវចំណាយច្រើន។បច្ចុប្បន្នមានឳពុកម្តាយជាង៤ម៉ឺននាក់កំពុងតែស្ថិតនៅក្នុងបញ្ជីរង់ចាំរយៈពេល៣០ឆ្នាំសម្រាប់សិទ្ធិរស់នៅជាអចិន្រ្តៃយ៍។
អ្នកដែលដាក់ពាក្យសុំទិដ្ឋាការឳពុកម្តាយប្រឈមមុខនឹងការរង់ចាំយ៉ាងយូរ។ វាអាចថានឹងត្រូវការពេលចន្លោះពី២ឆ្នាំដល់៣០ឆ្នាំ ដើម្បីទទួលបានការអនុមតិផ្តល់ទិដ្ឋាការឳពុកម្តាយក្នុងប្រទេសអូស្រ្តាលី។
ទិដ្ឋាការឳពុកម្តាយមានពីរប្រភេទសំខាន់ៗគឺ ការមិនបង់វិភាគទាន(Non-Contributory) និង ការបង់វិភាគទាន (Contributory)។
Share
