មានមនុស្ស៤នាក់បាត់ខ្លួនក្នុងប្រទេសអូស្រ្តាលីជារៀងរាល់ម៉ោង។ ខណៈដែលអ្នកបាត់ខ្លួនភាគច្រើនត្រូវបានគេតាមរកឃើញវិញនោះ ការបាត់ខ្លួននៃមនុស្សម្នាក់អាចជះឥទ្ធិពលដល់ជីវិត១២នាក់ផ្សេងទៀត នេះបើយោងតាមមជ្ឍមណ្ឌលសម្របសម្រួលការបាត់ខ្លួនជាតិ។
សប្តាហ៍នៃការបាត់ខ្លួនជាតិក្នុងឆ្នាំនេះ គិតចាប់ពីថ្ងៃទី៣១កក្កដា ដល់ថ្ងៃទី៦សីហា ធ្វើឡើងក្នុងគោលបំណងក្រឿនរំលឹកពីការប៉ះទង្គិចដល់ក្រុមគ្រួសារនិងសហគមន៍នៅពេលដែលមនុស្សជាទីស្រឡាញ់ម្នាក់បាត់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.missingpersons.gov.au .
ឬក៏ទូរសព្ទដោយឥតគិតថ្លៃទៅកាន់លេខ 1800 000 634
ហើយប្រសិនបើអ្នកត្រូវអ្នកបកប្រែនោះ សូមទាក់ទងទៅកាន់ សេវាកម្មជាតិ TIS តាមរយៈលេខ 13 14 50 ៕
![Missing people [Credit: Australian government]](https://assets.sbs.com.au/dims4/default/0f792b2/2147483647/strip/true/crop/704x396+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2Fdrupal%2Fyourlanguage%2Fpublic%2F3e586032-cd98-4f18-b4ed-28fd53e86fd3_1470208437.jpeg&imwidth=1280)
